Damascus ៖ មានមនុស្សស្លាប់យ៉ាងហោចណាស់ប្រមាណ៣៤នាក់ និងជាច្រើននាក់ទៀតបានរងរបួសដោយសារការផ្ទុះគ្រាប់បែកក្នុងឡាន ចំនួន២គ្រាប់ នៅប៉ែកអាគ្នេយ៍នៅសង្កាត់ Damascus នៃរដ្ឋធានីស៊ីរី កាលពីវេលាម៉ោង ៦និង៤០នាទី( ម៉ោងនៅក្នុងតំបន់ ) ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២។ បើតាមសំដីរបស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បណ្តាលឲ្យយានជំនិះ និងអាគារជាច្រើនត្រូវខូចខាត មិនតែប៉ុណ្ណោះការផ្ទុះគ្រាប់បែកនេះបានធ្វើឲ្យមានការរញ្ជួយយ៉ាងខ្លាំង ដែលជាហេតុបង្កឲ្យមានមនុស្សប្រមាណជា៣៤អ្នកបានស្លាប់ និង៨៣នាក់ទៀតរងរបួសធ្ងន់-ស្រាល។ គួរបញ្ជាក់ផងដែរថា មនុស្សដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើនេះ មានអ្នកស្លាប់ទាំងកេ្មង និងចាស់ ហើយមន្ត្រីក្រសួងការពារសិទ្ធមនុស្សបាននិយាយថា ហេតុការណ៍បែបនេះកើតឡើងជាញឹកញាប់ រាល់ពេលដែលកើតមានអំពើហិង្សានៅក្នុងតំបន់នេះ ហើយកាលពីឆ្នាំ២០១១ ខែមិនា មានមនុស្ស៤០០០០ បានស្លាប់ដូចជាហេតុការណ៍ខាងលើនេះផងដែរ ៕ ប្រាជ្ញា